|
|
|
កីឡាករ Paulo Dybala តារាឆ្នើមរបស់ក្លឹប Roma ត្រូវបានអវត្តមានជាច្រើនសប្តាហ៍ដោយសារបញ្ហារបួស ប៉ុន្តែបើយោងតាមនាយកផ្នែកកីឡារបស់ក្លឹប Roma លោក Frederic Massara ខ្សែបម្រើរូបនេះនឹងត្រលប់មកវិញនៅចុងសប្តាហ៍នេះ។
មុនការប្រកួត Europa League របស់ Roma ជាមួយ Lille ។Massara បានបញ្ជាក់ថា Dybala ត្រូវបានគេរំពឹងថានឹងត្រលប់មកវិញនៅថ្ងៃអាទិត្យ។
Massara បាននិយាយថា យើងសង្ឃឹមថាគាត់អាចមានវត្តមាននៅថ្ងៃអាទិត្យនេះ។
លើការបន្តកុងត្រារបស់ Dybala ថៅកែធំបាននិយាយថា Paulo មិនមែនជាកីឡាករតែម្នាក់គត់ដែលកុងត្រានឹងផុតកំណត់នោះទេ ប៉ុន្តែនៅពេលនេះ បញ្ហាបន្តមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
Dybala ត្រូវអវត្តមានដោយសាររបួសភ្លៅពេលប៉ះ Torino កាលពីថ្ងៃទី14 ខែកញ្ញា។
Gasperini សង្ឃឹមថានឹងមានកីឡាករអាហ្សង់ទីនត្រឡប់មកវិញសម្រាប់ការប្រកួតក្រៅដីនៅទីក្រុង Florence នៅថ្ងៃអាទិត្យទី 5 ខែតុលា។
Luka Vušković បានក្លាយជាកីឡាករវ័យក្មេងដ៏លេចធ្លោម្នាក់នៃរដូវកាល Bundesliga។ ខ្សែការពារកណ្តាលវ័យ 18 ឆ្នាំរូបនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ Hamburger SV ឲ្យនៅពីលើតំបន់កាត់ចោល ខណៈពេលដែលពួកគេតស៊ូដើម្បីរស់រានមានជីវិត។ Vuskovic បច្ចុប្បន្នកំពុងខ្ចីជើងនៅ HSV រហូតដល់ចុងបញ្ចប់នៃរដូវកាល ដោយ Tottenham Hotspur រក្សាសិទ្ធិរយៈពេលវែងរបស់គាត់។...
យោងតាម El Larguero កីឡាករ Brahim Díaz មានកិច្ចព្រមព្រៀងជាមួយ Real Madrid លើការបន្តកិច្ចសន្យារហូតដល់ឆ្នាំ 2030។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់ផុតកំណត់នៅខែមិថុនា ឆ្នាំ 2027។...
ពេលវេលារបស់ Edin Džeko នៅ Fiorentina រហូតមកដល់ពេលនេះ គឺជាពេលវេលាដ៏ខកចិត្តមួយ។ ខ្សែប្រយុទ្ធបូស្នៀរូបនេះបានមកដល់រដូវក្តៅមុន ដោយមានគោលបំណងវិលត្រឡប់ទៅកាន់កម្រិតប្រកួតប្រជែងខ្ពស់នៅក្នុង Serie A ប៉ុន្តែឥទ្ធិពលរបស់គាត់នៅ Florence មានតិចតួចបំផុត។...
យោងតាមលោក Gianluca Di Marzio បានឲ្យដឹងថា Juventus កំពុងរៀបចំសំណើរទិញខ្សែប្រយុទ្ធ Gonzalo García របស់ Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាករខែមករា។...
ផ្លូវដ៏វែងឆ្ងាយឆ្ពោះទៅរកការជាសះស្បើយពីបញ្ហាជង្គង់របស់ Gavi បានប្រែក្លាយទៅជាវិជ្ជមាន ដោយខ្សែបម្រើក្រុម Barcelona រូបនេះបានរាយការណ៍ថាមានអារម្មណ៍ប្រសើរឡើងខាងរាងកាយ និងកំណត់គោលដៅវិលត្រឡប់ទៅហ្វឹកហាត់វិញនៅដើមខែកុម្ភៈ។...